អគ្គនាយកដ្ឋាន «ក.ប.ប.» បន្តចុះត្រួតពិនិត្យគុណភាពទំនិញចាំបាច់ត្រូវយក ទៅដាក់លក់តាមបណ្តាស្តង់របស់ក្រសួងពាណិជ្ជកម្ម និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃុពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅតែបន្តចុះត្រួតពិនិត្យគុណភាពទំនិញចាំបាច់ត្រូវយក ទៅដាក់លក់នៅតាមបណ្តាស្តង់របស់ក្រសួងពាណិជ្ជកម្ម និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ជាក់ស្ដែង​មន្ត្រីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បានបន្តនាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់ខ្លួន ចុះត្រួតពិនិត្យគុណភាពផលិតផលទំនិញនៅទីតាំងឃ្លាំងស្តុកគីឡូមែត្រលេខ៦​ របស់ក្រុមហ៊ុនហ្រ្គីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងបណ្តាឃ្លាំងរបស់ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ទំនិញជូនក្រសួងពាណិជ្ជកម្មសម្រាប់ដាក់លក់ និងចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនៅក្នុងកំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការបិទខ្ទប់។

ក្នុង​ការត្រួតពិនិត្យនេះដែរ គឺដើម្បីធានាថាទំនិញចាំបាច់​ យកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print