ភ្នំពេញ៖ បេីយោងតាមសេចក្ដីជូនដំណឹងបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលអង្គភាពយេីងទទួលបាននៅព្រឹកថ្ងៃពុធទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៍មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នឹងមានភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។
នៅក្នុងសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួង បានបញ្ជាក់ថា ជ្រលងសម្ពាធទាបឥណ្ឌា កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសបណ្តើរៗ មកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់នៅសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ។ ជាមួយគ្នានេះ ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតធម្យទៅច្រើន តាមតំបន់។
មិនតែប៉ុណ្ណោះធាតុអាកាសបែបនេះ ក្រសួងធនធានទឹក នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេស នៅបណ្តាខេត្តនៃទំនាបកណ្តាល៕ដោយ៖សហការី