ហ្វីលីពីន៖​ អ្នកដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ត្រូវ​ហាមឃាត់មិនឲ្យចូលប្រទេសរបស់ខ្លួន​ ព្រោះតែវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយដោយដកស្រង់ពី​អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque បានប្រកាសនៅថ្ងៃអង្គារទី២៧ ខែមេសា​ ម្សិលមិញនេះថា ប្រទេសហ្វីលីពីន​ នឹងហាមឃាត់ការធ្វើដំណើរទាំងអស់មកពីប្រទេសឥណ្ឌា ដើម្បីការពារការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មីកូវីដ-១៩ ដែលត្រូវបាននិងកំពុងញាំញីប្រទេសអាស៊ីខាងត្បូងមួយនេះយ៉ាងខ្លាំង។

មន្ត្រីជាន់ខ្ពស់រូបនេះ​ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ ចំពោះ​អ្នកដំណើរមកពីប្រទេសឥណ្ឌា ឬអ្នកដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសនោះក្នុងរយៈពេល១៤ ថ្ងៃមុនពេលការមកដល់ នឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសហ្វីលីពីនឡើយ ដោយអនុវត្តចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១៤ ខែឧសភា។

គួរបញ្ជាក់ដែរថា មានប្រទេសជាច្រើនទាំងក្នុង និងក្រៅកំពុងចាប់ផ្តើមវិធានការហាមឃាត់ការធ្វើដំណើរមកពីប្រទេសឥណ្ឌា។ ខណៈ​ដែល​ប្រទេសឥណ្ឌា​មួយនេះ​ ដែលមានប្រជាជនច្រើនជាងគេទី២ លើពិភពលោក កំពុងញាំញីយ៉ាងខ្លាំងដោយសារវីរុសបំប្លែងខ្លួនថ្មី ដោយក្នុងមួយថ្ងៃៗ រកឃើញអ្នកឆ្លងថ្មីរាប់សែនករណី និងបានស្លាប់មនុស្សរាប់ពាន់នាក់ផងដែរ៕ដោយ​៖ស​ តារា​

...

រូបភាព​៖​ អាកាស​យានដ្ឋាន​អន្តរជាតិ​ប្រទេស​ហ្វីលីពីន​ អំឡុង​កូវីដ​១៩​ នាពេលកន្លងទៅ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print