រដ្ឋបាលខេត្តកំពង់ធំ បានរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមុិញ !

ចែករំលែក៖

ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤ករណី នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក៖

១. ឈ្មោះ រស់ ច្រៀង ភេទស្រី អាយុ ៥២ឆ្នាំ
២. ឈ្មោះ សួន គីមហួយ ភេទស្រី អាយុ ២៩ឆ្នាំ
៣. ឈ្មោះ សើរ គីមឆេង ភេទស្រី អាយុ ១២ឆ្នាំ
៤. ឈ្មោះ ធី អាលីស្សា ភេទស្រី អាយុ ២ខែ
បុគ្គលទាំង ០៤នាក់នេះជាអ្នកពាក់ព័ន្ធនឹង ឈ្មោះ ឌឹម សុឃឿន ដែលត្រូវបានរកឃើញ
វិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ កន្លងមកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស(Rapid Test) ដោយរកឃើញវិជ្ជមាន០៣នាក់ និងអវិជ្ជមាន ០១នាក់ បន្ទាប់មកក៏បានបញ្ចូនសំណាកទាំង០៤ទៅធ្វើ តេស្តបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រ និងទទួលបានលទ្ធផលវិជ្ជមានទាំង ០៤ករណី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង០៤នាក់ខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរ
ពេទ្យបង្អែកបារាយណ៍-សន្ទុក។
រដ្ឋបាលខេត្តបាន និងកំពុងធ្វើការស្រាវជ្រាវ និងយកសំណាកអ្នកពាក់ព័ន្ធនៅក្នុងភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩ យ៉ាងហ្មត់ចត់បំផុត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបង្កើនការ
ប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តវិធាន “៣ការពារ ៣កុំ” ឲ្យបានគ្រប់ៗគ្នា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print