បង្ក្រាបរថយន្តច្នៃដឹកឈីេប្រណិតសង្ស័យសុីមិនដាច់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចមួយក្រុមតាមប្រមាញ់យ៉ាងស្វិតស្វាញករណីរថយន្តច្នៃដឹកឈីេប្រណិតយកមកគ្របទុកចោលនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈីេខេត្តសង្ស័យសុីមិនដាច់។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈីេខាងលេីកាលពីព្រឹកព្រលឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅលេីកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងបាកាន ឃំុត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

នៅក្នុងកិច្ចប្រតិបត្តិបង្ក្រាបរថយន្តច្នៃដឹកឈីេប្រណិតខាងលេីនេះត្រូវបានប្រភពនានាលេីក​ឡីេងថា គេឃេីញរថយន្តសមត្ថកិច្ច៤ទៅ៥គ្រឿងប្រដេញគ្នាដូចថតរឿងកុនហីលីហ្វូតទេីបចាប់បានត្រង់ចំណុចខាងលេីរួចនាំយកមកបាត់។ ប្រភពបន្តថាការបង្ក្រាបរថយន្តដឹកឈីេនេះត្រូវបានគេសង្ស័យថាធ្វេីការដោយសារថយន្តនេះឧក្សាសុីដាច់លុយតាមដងផ្លូវរបស់សមត្ថកិច្ចពាក់ព័ន្ឌ ទីេបគេបោះដៃបន្តគ្នាឲ្យសមត្ថកិច្ចដែលមិនទាន់មានការជាប់ពាក់ព័ន្ធធ្វេីការបង្ក្រាបបែបនេះ ហេីយរថយន្តច្នៃដឹកឈីេត្រូវបានបង្ក្រាបនេះ ត្រូវបានគេដឹងច្បាស់ណាស់ថាដឹកឈីេចេញពីស្រុកវាលវែងឆ្ពោះមកស្រុកបាកាន ប៉ុន្តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចតែម្តង។ តែអាចមានការអន្តរាគមន៍ពីអ្នកធំក៏ថាបានដែរក្នុងករណីនេះគេកំពុងរងចាំមេីលមានវិធានការយ៉ាងម៉េច ខណៈឃីេញទាំងរថយន្តទាំងឈីេគ្របទុកចោលនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈីេខេត្តនៅឡីេយ។

ប្រភពបន្តទៀតថា ការបង្ក្រាបរថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង ២A- ៧១៨៥ កែច្នៃទ្រុងផ្ទុកឈីេអារជ្រុងប្រភេទប្រណិតធ្នង់ពេញរថយន្ត ប៉ុន្តែគេមិនដឹងអំពីចំនួនកំណាត់ឬម៉ែត្រគូបនោះទេ ព្រោះឃីេញវត្ថុតាងគ្របទុកចោលនៅក្នុងខណ្ឌនៅឡីេយ៕

IMG-20160309-WA0056

IMG-20160309-WA0055

IMG-20160309-WA0052

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print