កុំធ្វេសប្រហែសមើលស្រាលពីជំងឺកូវីដ-១៩ អោយសោះ ! ប្រយ័ត្នពីតំបន់លឿងទៅដល់ ពណ៍ក្រហមណា !

ចែករំលែក៖

ភ្នំពេញ, នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីសម្រេច ស្តីពី ការកំណត់ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា “តំបន់លឿងទុំ” និង ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា “តំបន់ក្រហម ”។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 ក៏បានលើកឡើងផងដែរថា, ឲ្យតែមិនប្រយ័ត្ន 🟡 លឿង នឹងទៅជា 🟠 លឿងទុំ ចំណែកឯ 🟠 លឿងទុំ នឹងទៅជា 🔴 ក្រហម ជាមិនខាន!

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19🙏 សូមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ថា, សម្រេចកំណត់បន្ថែមភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា 🟠 «តំបន់លឿងទុំ» និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា 🔴 «តំបន់ក្រហម»!
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច:
ប្រការ១..- យោងភារកិច្ចចាំបាច់ចំពោះមុខ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ត្រូវបានកំណត់ភូមិ១៧ និងភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា “តំបន់លឿងទុំ” និង ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ នឹងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា “តំបន់ក្រហម ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ផែនទីនៃការកំណត់បន្ថែមភូមិសាស្ត្រខាងលើ ជា “តំបន់លឿងទុំ” និង “តំបន់ក្រហម” ត្រូវបានភ្ជាប់ មកជាឧបសម្ព័ន្ឋនៃសេចក្តីសម្រេចនេះ។

ប្រការ២ …សុពលភាពនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់លឿងទុំ“ និង “តំបន់ក្រហម” ត្រូវអនុវត្ត សម្រាប់រយៈពេល ៦ (ប្រាំមួយ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ក្នុងនោះ៖

– វិធានការដែលត្រូវអនុវត្តចំពោ៖ “តំបន់លឿងទុំ” ត្រូវអនុលោមតាមប្រការ៤ នៃសេចក្ដីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកំណត់ ភូមិសាស្រ្តរាជធានីភ្នំពេញ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ចប់តាមសេចក្ដីសម្រេចលេខ ៥៤ សសរ ចុរថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការកំណត់ ភូមិសាស្ដ្ររាជធានីភ្នំពេញ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ចប់តាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ត កណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ប្រការ៣..បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺ កូវីដ-១៩ ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចដើរ ត្រូវមានអនុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួស។

ដោយឡែក ចំពោះបទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជាធិរាករណ៍។

ប្រការ៤..នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ប្រធានលេខាធិការដ្ឋាន និងប្រធានក្រុមការងារចំណុះ គណៈកម្មការប្រតិបត្តិ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចដើឱ្យមានប្រសិទ្ឋភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print