សែនអាណិតនិងអបអសាទរ ! ខណ:កម្មការិនីកើតកូវីដ-១៩ម្នាក់ទៀត បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យជប៉ុន,ហើយកូនគ្មានជំងឺកូវីដ-១៩ឡើយ

ចែករំលែក៖

ភ្នំពេញ, តាមរយៈការយកចិត្តទុកដាក់ មានភាពទទួលខុសត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ ផ្សាភ្ជាប់ពាក្យថា”ខ្មែរស្រលាញ់ខ្មែរ ក្នុងគ្រាលំបាក” ឈានដល់កម្មការិនីកើតកូវីដ-១៩ម្នាក់ទៀត បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យជប៉ុន, ទារកទើបកើតលទ្ធផលតេស្ដ អវិជ្ជមានកូវីដ គួរអោយរំភើបជំនួសគាត់ ។

សូមបញ្ជាក់ថា,  អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ បានសម្រាលកូនដោយជោគជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យជប៉ុន។ ខណ:អ្នកជំងឺកូវីដម្នាក់នេះ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានរកឃើញវិជ្ជមាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នោះ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។

ក្រុមគ្រូពេទ្យអោយដឹងថា, ស្ត្រីរូបនេះមានឈ្មោះ ហ៊ូ អមរ៉ា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមានស្វាមី ឈ្មោះលឿត ណារិទ្ធ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមការបញ្ជាក់ពីស្វាមីរបស់ស្ត្រីអ្នកជំងឺកូវីដ-១៩ ដែលទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យថា កូនស្រីរបស់ខ្លួនពេលដែលកើត ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ តែរង់ចាំការយកសំណាកធ្វើតេស្តបន្តចំនួន២លើកទៀត។

ជាមួយគ្នានេះ ប្តីស្រ្តីមានជំងឺកូវីដខាងលើ មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជប៉ុន ដែលបានជួយសម្រាលកូនប្រពន្ធរបស់គាត់ ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន ដោយការយកចិត្តទុកដាក់បំផុតជួយដល់ភរិយាគាត់។
សូមជម្រាបថា, ក្រុមគ្រូពេទ្យ បានជួយស្ត្រីមានជំងឺ៊កូវីដ-១៩ ឆ្លងទន្លេជោគជ័យច្រើននាក់ ជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី២៨ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៨៨០នាក់​ (សហគមន៍ទាំង ៨៨០នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ២៨៨នាក់​ក្នុង​នោះ​រួម​មាន​៖

ភ្នំពេញ(៥១៨),​ ខេត្តព្រះសីហនុ(១៨៧),​ ខេត្តកណ្តាល(៧៣),​
ខេត្តកំពុងចាម:( ៣៩),​ ខេត្តបន្ទាយមានជ័យ​(៣៦),​ ខេត្តកំពុងស្ពឺ​(​ ៩​ ),ខេត្តតាកែវ(៥​ ),ខេត្តកំពុងធំ( ៤​ ),ខេត្តកំពុងឆ្នាំង​( ៣),​ ខេត្តព្រៃវែង​(២​ ),ខេត្តពោធិសាត់​( ១),​ ខេត្តកោះកុង,(​ ១),​ ខេត្តសៀមរាប​(​ ១​ ),​ និងខេត្តត្បូងឃ្មុំ​(១​ )។

គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 12641 នាក់
– អ្នកជាសះស្បើយ= 4986 នាក់
– អ្នកកំពុងព្យាបាល= 8119 នាក់
– អ្នកស្លាប់= 91 នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print