សាធារណរដ្ឋកូរ៉េ: ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា រដ្ឋាភិបាលកូរ៉េបានសម្រេចផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសដែលមានអាយុ៧៥ឆ្នាំឡើងទៅ (កើតមុនថ្ងៃទី៣១ ធ្នូ ១៩៤៦) ដែលរស់នៅប្រទេសកូរ៉េរយៈពេលលើសពី៩០ថ្ងៃ។ លក្ខខណ្ឌ និងនីតិវិធីមានក្នុងសេចក្តីជូនដំណឹងខាងក្រោម សូមអរគុណ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំង អស់ឱ្យបានជ្រាបអំពីការផ្តល់ជូនការចាក់វ៉ាក់សាំងដោយរដ្ឋាភិបាលកូរ៉េ សម្រាប់ជនបរទេសដែលមាន អាយុចាប់ពី ៧៥ឆ្នាំ ឡើង (កើតមុនថ្ងៃទី ៣១ ធ្នូ ១៩៤៦) ហើយដែលរស់នៅកូរ៉េ រយៈពេលលើសពី ៩០
ថ្ងៃ មានដូចតទៅ៖ ១- ប្រភេទវ៉ាក់សាំង៖ Pfizer/BioNTech
២- ទីតាំងចាក់វ៉ាក់សាំង គឺនៅតាមមជ្ឈមណ្ឌលចាក់វាក់សាំងកូវីដ-១៩ ដែលបានបែងចែកតាម តំបន់ (សាម៉ីជននឹងមានអ្នកណែនាំបន្ថែមនៅពេលដែលធ្វើការស្នើសុំចាក់វ៉ាក់សាំង)។
៣- នីតិវិធីនៃការចាក់វ៉ាក់សាំង៖
ការស្នើសុំចាក់វ៉ាក់សាំង ( ពីខែមេសា ដល់ មិថុនា ២០២១)៖ សាម៉ីជនត្រូវបញ្ជូនសំណុំបែប បទយល់ព្រមទទួលការចាក់វ៉ាក់សាំង ទៅមជ្ឈមណ្ឌលសហគមន៍មូលដ្ឋាន Eup/ Myeon/Dong (local Eup/Myeon/Dong Community Center) thinish ផ្ទាល់។
ការទទួលព័ត៌មានបញ្ជាក់អំពីកាលបរិច្ឆេទ និងម៉ោងចាក់វ៉ាក់សាំង៖ មជ្ឈមណ្ឌលសហគមន៍នឹងផ្តល់ព័ត៌មានដល់សាម៉ីជនតាមរយៈទូរស័ព្ទដោយការផ្ញើសារ …។ល។ – ទៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងតាមកាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់ដោយភ្ជាប់ ជាមួយនូវអត្តសញ្ញាណបណ្ណ ដើម្បីទទួលការចាក់វ៉ាក់សាំងដូសទី ១ និងដួសទី ២ រយៈពេល ២១ថ្ងៃ បន្ទាប់។ បន្ទាប់ពីការចាក់វ៉ាក់សាំង ៖ ត្រូវពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនឱ្យបានម៉ត់ចត់ យ៉ាងហោច រយៈពេល ៣ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំង (ក្នុងករណីមានអាការៈគ្រុនក្តៅ ឬ ឈឺចាប់ សាច់ដុំ រយៈពេលលើសពី ៣ថ្ងៃ ត្រូវប្រឹក្សាជាមួយបុគ្គលិកសុខាភិបាល។ ក្នុងករណីមាន ប្រតិកម្មធ្ងន់ធ្ងរ ត្រូវទៅកន្លែងផ្ដល់ជំនួយសង្គ្រោះបន្ទាន់) ។
៤- សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅទីភ្នាក់ងារបង្ការ និងត្រួតពិនិត្យជំងឺឆ្លង តាមរយៈលេខ ទូរស័ព្ទ ១៣៣៩ និង local Eup/Myeon/Dong Community Center។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ ជ្រាប និងចូលរួមគោរពអនុវត្ត តាមសេចក្ដីជូនដំណឹង ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ, សុខ ខេមរា