ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ១៩ ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ (បុគ្គលិកផ្នែកដឹកជញ្ជូន មានចំនួន ៣នាក់)។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលតែងតែទៅទិញ ឬមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅ
ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក
ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ (បុគ្គលិកផ្នែកដឹកជញ្ជូន មានចំនួន ៣នាក់)។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា