ភ្នំពេញ, នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន លោក លោកស្រី ជាម្ចាស់មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភពដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩
កម្មវត្ថុ៖ ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ រួមមាន៖ មន្ទីរ ពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ដែលទទួលបានលិខិតអនុញ្ញាតឱ្យ
ប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងសុខាភិបាល។ សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី ជ្រាបថា មូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ ដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ ១៩ អាចរកទិញប្រភេទតស្ថេរហ័ស Abbott និង Roche ដូចតេស្តដែលក្រសួងបានប្រើប្រាស់ពីក្រុមហ៊ុនដែលបានចុះ បញ្ញិកាត្រឹមត្រូវស្របច្បាប់ដើម្បីយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជន ស្របច្បាប់ ។
ជាមួយគ្នានេះក្រសួងសុខាភិបាលក៏សូមក្រើនរំលឹកណែនាំថាការអនុញ្ញាតឱ្យមូលដ្ឋានសុខាភិបាលឯកជន ស្របច្បាប់ ប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ គឺក្នុងគោលបំណងឱ្យសេវាឯកជនមានលទ្ធភាពធ្វើការញែក អ្នកជំងឺដែលមកទទួលសេវាព្យាបាលដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ – ១៩ នៅក្នុងការផ្តល់សេវាសុខាភិបាល និងចូលរួមធានានិរន្តរភាពនៃការផ្តល់សេវាថែទាំ និង ព្យាបាលជំងឺ នៅក្នុងសេវាសុខាភិបាល ។
ដូច្នេះ ក្រសួងសុខាភិបាលសូមឱ្យ លោក លោកស្រី ធ្វើការកំណត់តម្លៃឱ្យបានសមរម្យ និងណែនាំដល់ បុគ្គលិកក្រោមឱវាទត្រូវមានដាក់បង្ហាញតម្លៃនៅទីសាធារណៈក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន និងជូនដំណឹង អតិថិជនឱ្យបានដឹង និង ដល់មានការយល់ព្រមដោយធ្វើកិច្ចព្រមព្រៀងធ្វើតេស្តកូវីដ-១៩។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី មេត្តាយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។
សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ៕
ដោយ, សុខ ខេមរា