រដ្ឋមន្ត្រីក្រសួងព័ត៌មាន: “អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ ?

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងខ្លីថា, “អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ។ លោករដ្ឋមន្ត្រីបានលើកឡើងថា, មកដល់ពេលនេះមានអ្នកណាស្លាប់ដោយដាច់បាយឬនៅ? គ្មាន! តែមានអ្នកស្លាប់ដោយកូវីដ១៩ ជាងរយហើយ។ តើក្រុមបំផុសទាំងនេះ ដែលនិយាយមួយម៉ាត់ណា អោយប្រជាជនខ្មែររក្សាអនាម័យ រក្សាគម្លាតទេ? គ្មាន!”។

សូមជម្រាបជូនថា, ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានពិភពលោក” លើកទី២៨ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំឮកអ្នកសារព័ត៌មានថា, ខ្ញុំសូមរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំង សកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែល តែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រូកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទទួលជោគជ័យក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print