កម្លាំងកងយោធពលខេមរភូមិន្ទបន្តយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់បិទខ្ទប់ក្នុងថ្ងៃទី៣

ចែករំលែក៖

ភ្នំពេញ÷ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២១នេះ គឺជាថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃទី៣ ជូនដល់ប្រជាពលរដ្ឋ,កម្មករនិយោជិត,ក្នុងសង្កាត់ស្ទឹងមានជ័យ២,ផ្សារបុរីលឹមឈាងហាក់ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញដោយក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ក្នុងយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម.តំបន់លឿងទុំ និងតំបន់លឿង.ស្របពេលដែលខណ្ឌចំនួន ៣ទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យកងទ័ព ក៏បាននឹងកំពុងមមាញឹកផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូចៗគ្នាជូនប្រជាពលរដ្ឋ.និងកម្មករ និយោជិត ដែលមិនទាន់បានទទួលវ៉ាក់សាំងការពារកូវីដ១៩ ។

ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទជាច្រើនរូប បានចុះពិនិត្យសកម្មភាពរបស់ក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ (Lockdown ) របស់ខ័ណ្ឌមានជ័យ ។

យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់ពណ៌លឿងទុំដែលជាតំបន់ឆ្លងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នោះ គឺជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេពីការវាយប្រហារដោយមេរោគដ៏សាហាវនេះ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print