ភ្នំពេញ, នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ប្រមុខក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។
បើលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញសារដាស់តឿន! ដោយមានប្រសាសន៍លើកឡើងថា, បើមិនចង់ជួបព្រឹត្តិការណ៍ដូចនៅឥណ្ឌា សូមអនុវត្ត ០៣ការពារ+០៣កុំ+ចាក់វ៉ាក់សាំង+នៅផ្ទះ។
លោកស្រីវេជ្ជបណ្ឌិតបានថ្លែងបន្តទៀតថា, សូមកុំភ្លេចថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងកាន់តែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។
នៅឥណ្ឌា យេីងឃេីញស្រាប់ហេីយៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? បេីមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហេីយគ្មានអ្វីដែលអាចការពារខ្លួនយេីងបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។
សុំជួយអប់រំគ្នាឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន ហេីយសង្ឃឹមថា យេីងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលេីឱ្យបានគ្រប់ៗគ្នា៕
ដោយ, សិលា