លោក ម៉ម ប៊ុននាង នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល: ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងកំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ ១៩ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលដែលជួបប្រទះជំងឺកូវីដ ១៩ នៅឃុំគោកត្រប់ចំនួន ៥៨គ្រួសារ និងឃុំត្រពាំងវែងចំនួន ៥០គ្រួសារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង ១០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ១០គីឡូ ឆៃប៉ូវ០១គីឡូក្រាម សៀង០១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល។ ឧបត្ថម្ភបន្ថែមដល់ក្រុមគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០១គីឡូក្រាម ប៊ីចេង០១កញ្ចប់ សាច់ជ្រូក០២គីឡូក្រាម និងបានឧបត្ថម្ភប៉ុស្តិ៍ការពារដាក់ប៉ារ៉ាស់ក្នុងភូមិនីមួយៗ នៅឃុំគោកត្រប់ចំនួន១០កន្លែង ដោយក្នុងមួយកន្លែងទទួលទឹកសុទ្ធ០១កេស ទឹកក្រូច ទឹកផ្លែឈើ០១កេស និងថវិកាចំនួន១០០,០០០រៀល ព្រមទាំងបានចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋ០៣គ្រួសារ នៅឃុំត្រពាំងវែង ដោយក្នុង១គ្រួសារ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៩,១៣០,០០០រៀល (ប្រាំបួនលាន មួយសែន បីម៉ឺនរៀល)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print