រដ្ឋបាល​ខេត្តកំពង់ស្ពឺ៖ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ចំនួន៦នាក់បន្ថែមទៀត​ និងអំពាវនាវអ្នកធ្លាប់ប៉ះពាល់សូមទៅយកសំណាក

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀតដែលទើបរកឃើញថ្មី នៅស្រុកសំរោងទង, ស្រុកបសេដ្ឋ និងស្រុកឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​។

នៅក្នុង​សេចក្ដីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្ត​ បានបញ្ជាក់ថា​មនុស្សទាំង៦នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ រួមមានដូចខាងក្រោម៖

-ទី១៖ ឈ្មោះ នៅ ចន្នី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃជ្រៀវ ឃុំសែនដី ស្រុកសំរោងទង។
-ទី២៖ ឈ្មោះ វង់ ញាញ់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃជ្រៀវ ឃុំសែនដី ស្រុកសំរោងទង។
-ទី៣៖ ឈ្មោះ កន កែវសុវណ្ណ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង។
-ទី៤៖ កុមារា អាយុ៣ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ។
-ទី៥៖ កុមារី អាយុ៣ឆ្នាំ រស់នៅភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។
-ទី៦៖ កុមារ អាយុ៨ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំទួលអំពិល ស្រុកបសេដ្ឋ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print