ភ្នំពេញ, រហូតដល់វេលាម៉ោង២រសៀលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៣៨នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ៣៦១នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៦២៩៩នាក់ ចំនួនសំរាកពេទ្យ ១០៣៩៤ និងចំនួនជាសះស្បេីយសរុបកេីន ៥៧៩១នាក់ និង ស្លាប់ថ្មី ១នាក់ សរុបស្លាប់ ១០៧នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 936155 ស្មេីនឹង 55723 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh៕
ដោយ, សិលា