លោកស្រីគ្លិនតុនស្នើរឲ្យដាក់ទណ្ឌកម្មទៅលើអីរ៉ង់ដែលបានបាញ់មីស៊ីុល

ចែករំលែក៖

បេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក​ មកពីគណបក្សសាធារណរដ្ឋ​លោកស្រីហ៊ីលឡារីគ្លីនតុនបានអំពាវនាវឲ្យដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ង់បន្ថែមទៀតក្រោយពេលដែល​ប្រទេសនេះបានបាញ់មីស៊ីុលពីរគ្រាប់កាលពីថ្ងៃទី​៩ខែមីនា។

បណ្តាញទូរទស្សន៍អីរ៉ង់បានផ្សាយរូបភាពនៃការបាញ់មីស៊ីុលពីរគ្រាប់ប្រភេទ Qadr ចេញពីតំបន់​ភាគខាងជើងប្រទេសអីរ៉ង់ ហើយមីស៊ីុលនោះបានបាញ់ចំគោលដៅនៅចម្ងាយ 1400ម៉ែត្រ។

កម្លាំងទាហានបដិវត្តន៍អិស្លាមអីរ៉ង់នៅលើកាំជ្រួចមីស៊ីុលដែលបានបាញ់នោះមានសសេរអក្សរថា​Hebrew មានន័យថា​«អីស្រាអែលនឹងត្រូវលុបចេញពីប្រវត្តិសាស្ត្រ» អក្សទាំងនោះមិនបានមើលឃើញនៅពេលបាញ់បង្ហោះនោះឡើយ។

លោកស្រីគ្លីនតុនបញ្ជាក់ថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពខាងលើរបស់អីរ៉ង ់ ហើយអីរ៉ង់នឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដោយមីស៊ីុលទាំងនោះជាការគម្រាមកំហែងដល់ប្រទេសអីស្រាអែល។
លោកស្រីគ្លីនតុនក៏បានអំពាវនាវដល់សេតវិមាន បង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ង ់់ដែលមានសកម្មភាពគម្រាមកំហែងដល់ប្រទេសជិតខាង។

កន្លងមកក្រសួងការបរទេសអាមេរិកបានប្រកាសថាទីក្រុងវ៉ាស៊ីុនតោននិងអនុម័តដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើកម្មវិធីបរមាណូរបស់អីរ៉ង់ ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនឃឺរីបញ្ជាក់ថា លោកបានទូរស័ទ្ទទៅកាន់សមភាគីអីរ៉ង់ស្តីពីហេតុការខាងលើផងដែរ។

សកម្មភាពសាកល្បងកាំជ្រួចមីស៊ីុលខាងលើត្រូវបានគេចាត់ទុកថាជាការប្រេះឆារវាងគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចនៅអីរ៉ង់ ។ដោយក្រុមកាន់អំណាចចង់ឲ្យអីរ៉ង់មានទំនាក់​ទំនងល្អជាមួយលោកខាងលិចចំណែកក្រុមប្រឆាំងវិញមិនចង់ឲ្យមានទំនាក់ទំនងល្អប្រសើរទើបមានការបាញ់មីស៊ីុលបែបនេះ៕

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print