ក្រុមហ៊ុនជីងហ្គាគង់ហ្គូផ្តល់អង្ករ និងថវិកាមួយចំនួន ដល់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ :អង្ករចំនួន ៥០តោន រួមនឹងថវិកាចំនួន ៥ ម៉ឺនដុល្លារអាមេរិក ត្រូវបានលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ តាមរយៈបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំយកទៅប្រគល់ជូន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០២១នេះ នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសទទួលអំណោយនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះលោក លី យ៉ែន អគ្គនាយកក្រុមហ៊ុនជីងហ្គាគង់ហ្គូ ដែលបានផ្ដល់អង្ករ និងថវិកានាពេលនេះ សម្រាប់ជាប្រយោជន៍ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡឺស័ក និងត្រូវការជំនួយ។

ជាមួយនេះ តាមរយៈឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ដែលបានខិតខំស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយគាំទ្រដល់រាជរដ្ឋាភិបាល ដែលកំពុងប្រឈមជំងឺរាតត្បាតកូវីដ-១៩៕

...

ដោយ, សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print