ខេត្តកំពត៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកេីតឡេីងបន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញសពជនបរទេសម្នាក់ អណ្តែតក្នុងព្រែក កំពង់បាយ ទាំងព្រឹកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ ទ្រីជីលៀ ជីអូវ៉ាន់នី (Trigilia Giovanni) ភេទប្រុស អាយុ ២៨ ឆ្នាំ ជាជនជាតិអ៊ីតាលី។
របាយការណ៍ដដែល បន្តថា មុនពេលកេីតហេតុនៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលមូលដ្ឋាន បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ក្នុងព្រែកកំពង់បាយ។ ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចពាក់ព័ន្ធ ដែលមានគ្រូពេទ្យ មកពីមន្ទីរពេទ្យបង្អែកខេត្ត ចូលរួមផង បានចុះដល់គោលដៅ ដើម្បីពិនិត្យ និងស្វែងរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។
ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យជាមួយស្លាកស្នាម នៅលើសាកសព រួចសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះបណ្តាលមកពីលង់ទឹក ក្រោយពេលដើរធ្លាក់ចូលក្នុងទឹកព្រែក៕ដោយ៖សហការី