​បាញ់ប្រហារនៅអាមេរិកស្លាប់និងរងរបួសរាប់សិបនាក់

ចែករំលែក៖

នៅយប់ថ្ងៃទី​៩ខែមីនា ត្រូវនិងថ្ងៃទី​១០ខែតុលា មានការបាញ់ប្រហារមួយកើតឡើងបណ្តាល​ឲ្យ​មនុស្ស​​៥នាក់ស្លាប់ និង​ជាង​១០នាក់រងរបួស ស្ថិតនៅជាយក្រុង​Pittsburgh រដ្ឋ Pennsylvania អាមេរិក។

ក្នុងចំណោមជនរងគ្រោះទាំង ៥នាក់មានស្ត្រី​៤នាក់និងបុរសម្នាក់​។ ហេតុការបាញ់ប្រហារកើត​ឡើងនៅវេលាម៉ោង ១១យប់ ក្នុងពិធីជប់លៀងមួយ។ ពេលនេះប៉ូលិសកំពុងស្រាវជ្រាវ​ពីមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារខាងលើកើតឡើង។

តាមប្រភ័ពព័ត៌មាននៅក្នុងតំបន់បានឲ្យដឹងថា អ្នកដែលបាញ់ប្រហារបានសម្រុកចូលក្នុងពិធី​ជប់លៀង ហើយធ្វើការបាញ់ប្រហារតែម្តង។ ពលរដ្ឋនៅក្បែរនោះបានឲ្យដឹងថា មានសម្លេងផ្ទុះកាំភ្លើងដល់ទៅ​២៥គ្រាប់ ។

ភ្លាមៗនោះប៉ូលិសបានទៅដល់កន្លែងកើតហេតុ ហើយចាប់ខ្លួនបានជនសង្ស័យម្នាក់។ ប៉ូលិសកំពុងស្វែងរកចាប់ខ្លួនមនុស្សពីរនាក់ទៀតសង្ស័យជាប់ពាក់ព័ន្ធនិងការបាញ់ប្រហារខាងលើ។

ការបាញ់ប្រហារនៅអាមេរិកបង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ខណៈដែលអំពើ​បាញ​​ប្រហារកើនឡើងអត់ឈប់ឈរ ហើយរដ្ឋាភិបាលមិនអាចគ្រប់គ្រងការប្រើប្រាស់កាំភ្លើង​បាន។ កន្លងមកថ្មីនៅរដ្ឋ Lowa អាមេរិក បានអនុញ្ញាតិឲ្យកុមារ អាចប្រើ​ប្រាស់កាំភ្លើងបាន​ដោយ​សេរី ក្រោមការត្រួតពិនិត្យពីឪពុកម្តាយ។កុមារនៅទីនោះ ​មិន​ចាំបាច់​ប្រើប្រាស់​កាំភ្លើង​ ជ័រ​លេង​ដូច​កាលពីមុន​ទៀត​ឡើយ​គឺ​អាច​ប្រើប្រាស់​កាំភ្លើង​ពិតៗ​ដូច​មនុស្ស​ ធំ​ ក្រោយ​ពេល​ច្បាប់​ថ្មី​ត្រូវ​បាន​សភា​អនុ​ម័ត​ ។​

​ច្បាប់​ថ្មី​នោះ​ត្រូវ​បាន​អនុម័ត​កាលពី​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ដោយ​មាន​សំឡេង​គាំទ្រ​ ខ្ពស់​រហូត​ដល់​៦២,៣៦​ភាគរយ​ អនុញ្ញាត​ ឱ្យ​កុមារ​មាន​អាយុ​ក្រោម​១៤​ឆ្នាំ​រស់នៅ​ក្នុង​រដ្ឋ​ Lowa​ ប្រើប្រាស់​កាំភ្លើង​ស្រប​ ច្បាប់​។​ កុមារ​អាច​ប្រើប្រាស់​បាន​តែ​កាំ​ ភ្លើង​ខ្លី​ប៉ុណ្ណោះ​ ក្រោម​ការ​គ្រប់គ្រង​របស់​ ឪពុក​ម្ដាយ​ ។​
​តំណាងរាស្ដ្រ​មក​ពី​គណបក្ស​ប្រជា​ ធិ​ប​តេ​យ្យ​ លោកស្រី​ Kirsten​ Running​ Amrquardt​ និង​តំណាងរាស្ដ្រ​មួយ​ចំនួន​ ទៀត​ជា​អ្នកប្រឆាំង​ទៅ​នឹង​ច្បាប់​អនុញ្ញាត​ ឱ្យ​កុមារ​ប្រើប្រាស់​កាំភ្លើង​បានឱ្យ​ដឹង​ថា​ កុមារ​នៅ​មិន​ទាន់​មានការ​គិត​វែង​ឆ្ងាយ​ហើយ​មិន​អាច​គ្រប់គ្រង​អារម្មណ​ របស់​ខ្លួន​ បាន​នៅ​ពេល​ខឹង​ទាំងនោះ​ហើយ​អាច​ឱ្យ​ ពួក​គេ​បាញ់​ពាស​វាល​ពាស​កាល​បណ្ដាល​ ឱ្យ​មាន​អ្នក​ស្លាប់​កាន់តែ​ច្រើន​ ពិសេស​ គឺ​អ្នក​នៅ​ក្នុង​គ្រួសារ​តែ​ម្ដង​ ។​

ចំណែក​តំណាងរាស្ដ្រ​មក​ពី​គណបក្ស​សាធារណរដ្ឋ​វិញ​លោក​Jake​ HighFill​ ដែល​ជា​អ្នក​បង្កើត​ច្បាប់​ខាងលើ​បានឱ្យ​ដឹង​ ថា​ នៅ​ពេល​ដែល​កុមារ​មាន​អាយុ​១៤​ ឆ្នាំ​ប្រើប្រាស់​កាំភ្លើង​នោះ​ គឺ​អាច​ការ​ ពារ​ខ្លួនឯង​បាន​គេច​ផុត​ពី​ការ​វាយប្រហារ​ របស់​សត្រូវ​ ៕

image

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print