ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មករសំណង់ បានរងរបួសធ្ងន់ហើយត្រូវបានមេការសំណង់ដឹកបញ្ជូនចេញពីការដ្ឋានដោយស្ងាត់ៗមិនឲ្យអាជ្ញាធរមូលដ្ឋានដឹងនោះទេ ខណៈដែលកម្មកររូបនោះកំពុងតែជញ្ជូនឥដ្ឋឡើងទៅលើ ស្រាប់តែពេលនោះមិនដឹងជាយ៉ាងម៉េចក៏បានដាច់ខ្សែរជណ្តើរយន្ថកែច្នៃបណ្ដាលឲ្យ គៀបដៃខាងឆ្វេងបែកខ្ទេចរងរបួសធ្ងន់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអាគារសាងសង់ថ្មីកំពស់ជិត១០ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវលេ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ខណៈម្ចាស់ទីតាំងព្យាយាមលាក់បាំងព័ត៌មាន។
តាមប្រភពព័ត៌មានពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជញ្ជូនបានធ្វើការដូចរាល់ដងក៏ស្រាប់តែលឺសូធ្លាក់ជណ្ដើរយោងលឺសូដូចរន្ទះភ្លាមៗនោះពួកគាត់ក៏នាំគ្នារត់ទៅមើលឃើញជនរងគ្រោះគាប់ដៃខាងឆ្វេងបែកខ្ទីចភ្លាមនោះមេការបានដឹកជនរងគ្រោះចេញពីកន្លែងកើតហេតុដោយមិនរាយការណ៍ប្រាប់អជ្ញាធរមូលដ្ឋាននោះទេពីព្រោះមិនចង់អោយលេចលឺព័ត៌មានអាក្រក់ពីកន្លែងអាគារកំពុងសាងសងរបស់ខ្លួន ។ដោយឡែកលោកកាន់ វណ្ណា នាយប៉ុសិ៍នគរបាល ស្រះចក បានអោយដឹងថាលោកមិនបានទទួលព័ត៌មានថាមានកម្មករធ្លាក់ពីលើអាគារនោះទេដោយម្ចាស់ទីតាំងព្យាយាមលាក់បាំងព័ត៌មានផងដែរ។
ប្រពភព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថាសង្ស័យអាគារសំណងកំពស់ជិត១០ខាងលើនេះមិនមានច្បាប់សាងសងរឺគ្មានបច្ចេសទេសគ្រុបគ្រាន់ទើបខាងម្ចាស់សំណងព្យាយាមលាក់បាំងព័ត៌មានបែបនេះ ដូច្នេះហើយពួកគាត់សូមពរអោយអជ្ញាធរដែលពាក់ពន្ធ័គួរតែចុះទៅត្រួតពិនិត្យថាតើសំណងខាងលើនេះមានច្បាប់រឺក៏គ្មានច្បាប់៕
ដោយ៖ ស ដារ៉ា