នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ប្រធានាធិបតីអុីស្រាអែល Reuven Rivlin បានសម្រេចផ្តល់សិទ្ធិដល់មេដឹកនាំបក្សប្រឆាំង លោក Yair Lapid ក្នុងការបង្កើតរដ្ឋាភិបាល ក្រោយការខិតខំរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ។
ប្រធានាធិបតី Rivlin បានបញ្ជាក់ថា «ខ្ញុំបានផ្តល់សិទ្ធិដល់លោក Yair Lapid ក្នុងការបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេស។ ការសម្រេចខាងលើ ត្រូវបានធ្វើឡើងក្រោយពេលតំណាងរាស្ត្ររបស់បក្សប្រឆាំងនៅក្នុងប្រទេសនេះមានចំនួន៥៦រូបក្នុងចំណោមតំណាងរាស្ត្រ១២០រូប។
ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល បានផ្សាយថា លោក Yair Lapid មានទស្សនៈនយោបាយផ្សះផ្សា គឺជាឱកាសល្អសម្រាប់បង្កើតរដ្ឋាភិបាលថ្មី។ ក្រោយទទួលបានការផ្តល់សិទ្ធិ លោក Yair Lapid ប្រកាសថានឹងបង្កើតរដ្ឋាភិបាលសាមគ្គីឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន។
លោក Lapid នឹងមានពេលវេលា ២៨ថ្ងៃនៅក្នុងការពិភាក្សាជាមួយបណ្តាគណបក្ស ដើម្បីបង្កើតរដ្ឋាភិបាល។ ប្រសិនបើបង្កើតរដ្ឋាភិបាលដោយជោគជ័យនោះ លោក Lapid និឹងបញ្ចប់កៅអីនាយករដ្ឋមន្ត្រីរយៈពេល១៥ឆ្នាំរបស់លោកNetanyahu និងបញ្ចប់វិវាទនយោបាយរយៈពេល២ឆ្នាំកន្លងមក៕
រូបភាព៖ TRT World