ខេត្តត្បូងឃ្មុំ ៖ រថយន្តមួយគ្រឿងបន្លំដាក់ឈើអុសចន្ទីពីលើ ឈើសុក្រំពីក្រោម បម្រុងលួចឆ្លងព្រំដែនទៅប្រទេសជិតខាង ត្រូវបានសមត្ថកិច្ចចម្រុះ បង្រ្កាបបាននៅលើដងផ្លូកៀកព្រំដែន ចំណែកអ្នកបើករថយន្តចុះរត់បាត់ស្រមោល ។
ករណីបង្រ្កាបឈើសុក្រំ នេះធ្វើឡើងនៅវេលាម៉ោង ១២,៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិអូអង្កាម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានអោយដឹងថា, រថយន្តដឹកឈើ សុក្រំ បង្កប់ក្រោមឈើអុសចន្ទី(ខ្នាត) ម៉ាក្សស្តារិច លីបប្រូ ពាក់ស្លាកលេខ,ត្បូងឃ្មុំ-2A_1695 ពណ៍ ស ទ្រុងកែឆ្នៃ ដឹកឈើសុក្រំ ២៥ដុំស្មើ១គូប២ផ្លាន ក្រោយសមត្ថកិច្ចមេព្រៃវាស់វែងរួច ។
រថយន្តខាងលើ ត្រូវបានសមត្ថកិច្ច ពេលចេញល្បាតមានការសង្ស័យ ក៏ឃាត់ធ្វើការឆែកឆេរ រកឃើញឈើប្រណីត ហើយក៏យកវត្ថុតាងរថយន្តរួមទាំងឈើមកសង្កាត់ រដ្ឋបាលព្រៃឈើមេមត់បន្តនីតិវិធី។
បច្ចុប្បន្នរថយន្តនិងឈើត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើមេមត់រក្សាទុក និងរៀបចំសំណុំរឿងទៅតាមផ្លូវច្បាប់ ដោយមិនរងចាំម្ចាស់វត្ថុតាងចូលខ្លួនមកពិន័យ អន្តរការណ៌ឡើយ ខណ:ជាបទល្មើសដឹកអនុផលព្រៃឈើ គ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ហើយដឹកឆ្លងដែនជាបទល្មើសព្រហ្មទណ្ឌ៕
ដោយ,វណ្ណៈ