ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីជាទំព័រផ្លូវការ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រោម នៅយប់ថ្ងៃទីសៅរ៍ទី៨ ខែឧសភា ឆ្នាំ២០២១នេះថា៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីក្រើនរំលឹកដើម្បីធានាឲ្យមានប្រក្រតីភាពក្នុងការផ្ដល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈក្នុងស្ថានភាពដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា មន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យអ្នកជំងឺទូទៅ តែធ្វើតេស្ដរហ័សរកកូវីដជាមុនបើសិនចាំបាច់ ។
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា មានដូចខាងក្រោមនេះ៖
...