ខេត្តព្រៃវែង: អាជ្ញាធរខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀត ក្នុងស្រុកពារាំង ចំនួន២នាក់ ស្រុកពាមរក៍ចំនួន ១នាក់ និងស្រុកបាភ្នំចំនួន១នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងសរុបចំនួន ៦នាក់ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១) នេះ។ នេះបើតាមរយៈការបញ្ជាក់អោយដឹងពី លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
សូមបញ្ជាក់ថា, ក្នុងសភាពការណ៍នាពេលនេះ មក លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមបន្តស្នើរដល់បងប្អូនដែលរស់នៅក្នុងខេត្តព្រៃវែង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពជាប្រចាំ។
ទន្ទឹមនឹងនេះ សូមជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក និងពិនិត្យសំណាក (Rapid Test) តាមមន្ទីរពេទ្យបង្អែកស្រុក ក្រុងនីមួយៗ និង មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕
ដោយ, សិលា