ភ្នំពេញ, បើយោងតាមអង្គភាព “នគរដ្រេហ្គន”ទទួលបាននូវព្រះរាជក្រឹត្យចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ គឺព្រះមហាក្សត្រត្រាស់បង្គាប់ បញ្ចប់មុខតំណែងលោក ម៉េង ហៀង ពីអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមមាត្រា១..។ ដោយឡែក មាត្រា២..សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
កុំឆ្ងល់ច្រើនពេក បើគ្មានហេតុ គ្មានផល ក៏មិនមានបញ្ហានេះកើតឡើងដែរ។
មានគេសួរខ្ញុំថា ហេតុអ្វីគាត់ត្រូវបញ្ចប់តំណែង? ខ្ញុំថាអត់ដឹងទេ ព្រោះមិនបានស៊េីបអង្កេត។ មានរួចទៅហើយធាតុផ្សំនៃបទល្មើសបង្កឡើងដោយបុគ្គលនោះ ។
សូមជម្រាបដោយខ្លីថា, គ្រាន់តែដឹងថា កាលពីថ្ងៃទី២១ ខែមេសា គាត់ដូចជាបានទម្លាយរឿងពាក់ព័ន្ធមន្ត្រីការងារម្នាក់កេីតកូវីដ១៩។ សំឡេងដែលគាត់រាយការណ៍នោះដូចជាផ្ទុយនឹងស្ថានភាពពិតនៃជំងឺរបស់មន្ត្រីរូបនោះ។
ឌីជីថលជួយសម្រួលការងារមនុស្សឱ្យស្រួលករណីប្រេីត្រូវ តែប្រេីខុសនឹងនាំគ្រោះឱ្យអ្នកប្រេីមិនខាន។ ដូច្នេះមិនត្រូវទុកចិត្តប្រព័ន្ធឌីជីថលពេកទេ។ សំខាន់សម័យនេះ ប្រឹងជួយប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានពិត ជូនជនរួមជាតិ ពីកត្តាជាក់ស្តែង ពីប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើអីដើម្បី ការពារអាយុជីវិត ប្រជាពលរដ្ឋ អោយរួចផុតពីជំងឺក៏កាចសាហាវកូវីដ-១៩ ៕