រថយន្តដឹកដីជាច្រើនគ្រឿងត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ទុកដើម្បីត្រួតពិនិត្យឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេងបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាត្រួតពិនិត្យ និងចាត់វិធានការឡើងវិញ ចំពោះបញ្ហារថយន្តដឹកដីនោះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ លោក វរៈសេនីយ៍ឯក ម៉ុក ហុង​អធិការនគរបាលខណ្ឌសែនសុខបានបញ្ជាឲ្យកំលាំរបស់លោកដាក់គោល​ដៅចំនួន២កន្លែងគឺទី១នៅលើកំណាត់ផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញនិងគោលដៅ ទី២ ផ្លូវ២០១១សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។

លោក វរៈសេនីយ៍ឯក ម៉ក់ ហុង បានឲ្យដឹងថា ការឃាត់រថយន្តដឹកដីដឹកថ្មដឹកខ្សាចនិងដឹកគ្រោះទាំងនេះគឺដោយមានបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញបានឲ្យលោកចាត់វិធានការតឹងរឹងចំពោះរថយន្តទាំងនេះដើម្បីត្រួតពិនិត្យចំពោះរថយន្តណាគ្មានច្បាប់និងធ្វើរបាយការណ៍ទៅថ្នាក់លើបន្ត។ លោកបន្ថែមទៀតថាការអនុវត្តន៍ចាប់រថយន្តខាងលើនេះនិងធ្វើជាប្រចាំ។

សមត្ថកិច្ចចរាចរណ៍ដែលចុះអនុវត្តន៍បានឲ្យដឹងថា ការឃាត់រថយន្តចំនួន២គោលដៅនេះគឺឃាត់បានប្រមាណជាង៥០គ្រឿង។

គួរំលឹកដែថាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាត្រួតពិនិត្យ និងចាត់វិធានការឡើងវិញ ចំពោះបញ្ហារថយន្តដឹកដី ដើម្បីចាប់ឃាត់រថយន្ត​ណាឥតសណ្តាប់ធ្នាប់  ដែលធ្វើឲ្យមានធ្លាក់ដីខូចបរិស្ថានក្នុងរាជធានី និងទីប្រជុំជននានា ខណៈដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើន បានធ្វើការរអ៊ូរទាំពីបញ្ហាប្រឈមនៃរថយន្តដឹកដីធ្វើអាជីវកម្ម ។

សម្តេចថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច  អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សប្តាហ៍ទី១ នៃខែមីនា កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ៕  តុង សីហា

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print