អាមេរិកកាណាដា សហការគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

សេតវិមាន បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីកាណាដា​លោក​Juatin Trudeau យ៉ាងកក់ក្តៅបំផុត បញ្ចប់រយៈពេលអ័ព្ទអួរនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ នៅក្នុងដំណើរទស្សនកិច្ចនោះដែរ មេដឹកនាំប្រទេសទាំងពីរបានផ្តោតទៅលើទំនាក់ទំនងពាណិជ្ជកម្មនិងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
មានប្រសាសន៍នៅក្នុងពិធីទទួលនាយករដ្ឋមន្ត្រីកាណាដានៅសេតវិមានកាលពីថ្ងៃទី​១០ខែមីនា ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានបញ្ជាក់ថា ប្រទេសទាំងពីរបានចាប់ផ្តើមដំណាក់​កាល់នៃកិច្ចសហប្រតិបត្តិការថ្មី និងការខិតខំរួមគ្នាទប់ស្កាត់បម្រែបម្រួលអាកាសធាតុឲ្យបានល្អបំផុត ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង​ស្តីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំនាទីក្រុងប៉ារីសប្រទេសបារំាង។
ប្រធានាធបិតីអាមេរិកបានបញ្ជាក់ទៀតថា «ខ្ញុំពិតជាសម្បាយរីករាយយ៉ាងខ្លាំងដែលអាមេរិកនិងកាណាដាបានសហការគ្នាលើគ្រប់វិស័យ ពិសេសគឺការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ ខ្ញុំគឺជាប្រធានាធិបតីអាមេរិកដំបូងដែលបានបំពេញទស្សនកិច្ចទៅកាន់ប៉ូលខាងជើងផែនដី ហើយបានដឹងពីការគម្រាមកំហែងដោយសារតែទឹកសមុទ្រកើនឡើងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ក្តៅខ្លាំងខុសប្រក្រតី ធ្វើឲ្យផ្ទាំងទឹកកកនៅទីនោះត្រូវរលាយ»។
មេដឹកនាំទាំងពីរក៏បានព្រមព្រៀង ដល់ឆ្នាំ​2025​នឹងកាត់បន្ថយបានជាតិពុល ពី​40-45ភាគរយ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិកលើកនេះនាយករដ្ឋមន្ត្រីកាណាដា គឺជាលើកទីមួយហើយចាប់តាំងពីឆ្នាំ1997 ដោយសារតែប្រទេសទាំងពីរមានការមិនចុះសម្រុងនិងគ្នាលើបញ្ហាមួយចំនួន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print