យុវជនម្នាក់ខឹងថៅកែគំរាមដកម៉ូតូរឿងដើរលេងយប់ តូចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់

ចែករំលែក៖

ខេត្តបាត់ដំបង÷ យុវជនម្នាក់ខណ:តូចចិត្តខឹងថៅកែគំរាមដកម៉ូតូឈប់ឲ្យជិះព្រោះតែរឿងដើរលេងយប់ច្រើន គិតខ្លីសម្រេចចិត្តចងកសម្លាប់ក្នុងបន្ទប់ទាំងវ័យនៅក្មេងខ្ចី។

លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា យុវជនម្នាក់ដែលគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្ន្ងងផ្ទះជួលនេះបានកើតឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០
២១ នៅត្រង់ចំណុចភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះបញ្ចប់ជីវិតខ្លួនឯងដោយការចងកជាប់ទៅនឹងធ្នឹមផ្ទះជួលខាងលើមានឈ្មោះគង់ ភក្តី អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅធ្វើកម្មករផ្សារដែកឲ្យថៅកែឈ្មោះលាភ សុវណ្ណ ភេទប្រុស នៅភូមិ-ឃុំកន្លែងកើតហេតុ។

យុវជនជាកម្មករនៅក្នុងសិប្បកម្មផ្សារដែកម្នាក់ដែលធ្វើការជាមួយជនរងគ្រោះបានបញ្ជាក់ថានៅមុនពេលកើតហេតុ យុវជនរងគ្រោះបានខឹងជាមួយថៅកែរបស់ខ្លួនដែលបានគំរាមថា នឹងដកយកម៉ូតូដែលខ្លួនជាថៅកែទិញបង់រំលស់ដោយកាត់ប្រាក់ខែ ប្រចាំខែពីជនរងគ្រោះដើម្បីកុំឲ្យជនរងគ្រោះដើរលេងយប់ច្រើនពេក។
បន្ទាប់មកជនរងគ្រោះតូចចិត្តខ្លួនឯងក៏គិតខ្លីសម្រេចចិត្តចាក់គន្លឹះទ្វារបន្ទប់ហើយបញ្ចប់ជីវិតដោយចងកតែម្តង។
ក្រោយមកនគរបាលជំនាញបច្ចេកទេសបានចុះត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពនៅលើទីតាំងកើតហេតុដោយបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកស្លាប់ប្រាកដមែន ហើយក៏ប្រគល់សាកសពទៅឲ្យសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

...


ដោយ÷ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print