ទីបំផុត! អាចឧកញ៉ា ហេង សៀ ផ្តល់សក្ខីកម្មក្លែងទាំងស្រុង ពេលប្តឹងកញ្ញា មាន ពេជ្ររីតា រួចហើយធ្វើលិខិតសុំអភ័យទោស ! ខណ:ទឹកដល់ច្រមុះក្នុងរឿងព្រហ្មទណ្ឌវិញ !

ចែករំលែក៖

ភ្នំពេញ, តាមពិតឧកញ៉ា ហេង សៀ ជាមនុស្សពិសពុលបំផុត ! បង្កើតអង្គហេតុ ផ្តល់សក្ខីកម្មក្លែងក្នុងការប្តឹង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ចោទថា, លួចទូរស័ព្ទដៃ រហូតដល់សមត្ថកិច្ចសំយោគបទល្មើស លួចមានស្ថានទម្ងន់ទោស(ប្លន់) ឈានដល់នាងជាប់ពន្ធនាគារបណ្តោះអាសន្ន។ ដល់ពេលនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ បែជាលេចចេញនូវ នូវលិខិតសុំអភ័យទោស របស់ឧកញ៉ា ហេង សៀ មួយច្បាប់ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ ដោយសរសេរថា, ខ្ញុំបាទឧកញ៉ា ហេង សៀ សូមអភ័យទោសចំពោះថ្នាក់ដឹកនាំ និង ប្រជាពល រដ្ឋទាំងអស់ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទលួចមានស្នេហា ជាមួយអ្នកទី៣ គឺកញ្ញា មាន ពេជ្ររីតា កន្លងមក ខ្ញុំបាទមានការសោកស្តាយ ជាទីបំផុត ។ ហើយថ្ងៃកើតហេតុនេះបណ្តាលមកពីកញ្ញា មាន ពេជ្ររីតា បាន ទំនាក់ទំនងអោយខ្ញុំមកជួប បន្ទាប់មកគាត់បានទាមទារប្រាក់ផ្ដាច់ចំណង ស្នេហាច្រើនលើសលប់ពេក ដែលបណ្តាលអោយខ្ញុំបាទមិនអាចបំពេញបំណង នាងបានហើយក៏ខ្ញុំបាទមិននឹកស្មានថានាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗ។

អាស្រ័យហេតុនេះខ្ញុំបាទសូមថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា ក្រុម គ្រួសារមេត្តាអភ័យទោសដល់រូបខ្ញុំបាទផង។
ធាតុពិតអាក្រក់ស្តាប់ណាស់ការនិយាយសូមទោស និងការប្រមាថ កញ្ញា មាន ពេជ្ររីតា មានន័យថា, មុនលេចចេញនូវលិខិតសូមទោស គឺឧកញ៉ា ហេង សៀ បានសរសេរ អាចនៅក្នុងពាក្យបណ្តឹង មិនមែនជាចរិកមនុស្សប្រុស ,ជាអ្នកមានថ្លៃថ្នូរទេ ,មិនសមជាឪពុកដ៏មានគុណធម៌, ខណ: ប្រើពាក្យអសុរោះធ្ងន់ធ្ងរបំផុតមកលើស្ត្រីខ្មែរ ស្ទើរតែមិនហ៊ានអាន ព្រោះគាត់ យកលុយជាការមាកងាយមនុស្ស ប្រមាថដូចសត្វធាតុ ហាក់គាត់គ្មានប្រពន្ធ, គ្មានម្តាយ, គ្មានបងប្អូន , គ្មានកូនជាមនុស្សស្រី ? ។
ដល់ពេលរងបណ្តឹងតបពី កញ្ញា មាន ពេជ្ររីតា ពីបទ រំលោភសេពសន្ថវ: មានស្ថានទំងន់ លើរថយន្ត ដែលជាបទល្មើសព្រហ្មទណ្ឌ ទើបមានលិខិតសូមទោស ដែលអាចធ្វើនេះចុះថ្ងៃខែឆ្នាំថយក្រោយផងក៏មិនដឹង។
សូមបញ្ជាក់ថា, ចង់ក្រោយ គឺឧកញ៉ា ហេង សៀ បង្ហាញអោយឃើញពីខ្លួនមានគំនិតទុច្ចរិត ជាភ័ស្តុតាង ទាំងការផ្តល់សក្ខីកម្ម ដល់សមត្ថកិច្ចថែមទៀត ដើម្បីចាប់មនុស្សដាក់គុក ទាំងបំពាន ដោយគ្មានគិតពីនរក បុណ្យបាប សង្គម ប្រទេសជាតិមានច្បាប់ឡើយ។
កត្តាទាំងអស់នេះ ធ្វើអោយតំណាងអយ្យការ ដំណើរការនីតិវិធីបណ្តឹងកញ្ញា មាន ពេជ្ររីតា មានភ័ស្តុតាង គ្រប់គ្រាន់ក្នុងការចោទប្រកាន់ ទៅលើបុគ្គលចរិក ចិត្តព្រាន បំពានច្បាប់ អាងលុយ បានយ៉ាងគ្រប់គ្រាន់តាមផ្លូវច្បាប់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print