ខេត្តកំពង់ស្ពឺ៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៍មានស្ដីពីការរកឃើញករណីវិជ្ជមានថ្មី ០៨នាក់បន្ថែមទៀត ក្នុងក្រុងច្បារមន និងស្រុកភ្នំស្រួច ។
ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសខាងលេីនេះ បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានបង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៨នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖
...