កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លូនជនសង្ស័យប្រុស ស្រីចំនួន៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖​ កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកវរសេនីយទោ ថា ដាលុច ប្រធានមន្ទីរយុត្តិ​ធម៌ នៃកងរាជអាវុធហត្ថ​ខេត្តបានប្រតិ​បត្តិ​ការចុះបង្ក្រាបករណីជួញដូរ​និងប្រើប្រាស់នូវ​សារធាតុ​ញៀនឃាត់​ខ្លួន​បានមនុស្សប្រុស ស្រីចំនួន៥នាក់និងវត្ថុតាងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង២០និង០០នាទីថ្ងៃទី១០ខែមិនាឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។
លោកវរសេនីទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងប្រតិបត្តិនោះកម្លាំងជំនាញបាន ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ទី១/ឈ្មោះ គង់ សុនី ភេទប្រុស អាយុ២១​ឆ្នាំ មុខរបរ ធ្វើផ្លាកយីហោទីលំនៅភូមិវាល សង្កាត់គោកចកក្រុងសៀមរាប ទី២/ឈ្មោះ ហ៊ុន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទីលំនៅភូមិវាល សង្កាត់គោកចកក្រុង សៀមរាប ទី៣/ឈ្មោះ រិទ្ធ សិរី ភេទ ប្រុសអាយុ៣២ឆ្នាំ មុខរបរលក់ដូរទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង សៀម​រាប ទី៤/ឈ្មោះ គុយ វណ្ណា ភេទស្រីអាយុ៣២ឆ្នាំ មុខរបរលក់ដូរទីលំនៅភូមិវាល សង្កាត់​គោកចក ក្រុងសៀមរាប និងទី៥/ឈ្មោះ ណូ សុម៉ាលី ភេទស្រីអាយុ២០ឆ្នាំ មុខរបរលក់ដូរទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង សៀមរាប។លោកបន្តថា​ ក្រោយពីធ្វើការឃាត់ខ្លួន​បានជន​សង្ស័យ​ប្រុស ស្រីខាងលើ កម្លាំងជំនាញ ដកហូតបានវត្ថុតាងរួមមានៈម្សៅគ្រើមម៉ាទឹកកកចំនួន0៥កញ្ចប់ស្មើនឹង០,៨៩ក្រាម ទូរស័ព្ទ័ដៃចំនួន ០៤គ្រឿង។
​បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញបានរៀបចំសំណុំរឿង​បញ្ជូនទៅតុលា​ការ នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ជានិរន្ដរ៍

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print