ភ្នំពេញ៖ គណៈអភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បី គ្រប់គ្រងរថយន្តធំ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៦ នេះ ។ អង្គប្រជុំបានរំលេចឡើងនូវការគ្រប់គ្រងឲ្យបានប្រសើរឡើង នូវ ៣ចំនុចរួមមាន
១ ផ្លូវ- ត្រូវកំណត់ប្រភេទយានយន្តដែលអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ រឺមិនអនុញ្ញាត
២ រថយន្ត- គ្រប់គ្រងឲ្យខានតែបាននូវរថយន្តធំៗ ចូលក្នុងរាជធានីនៅពេលថ្ងៃ និងរថយន្តលើសទំងន់ កែច្នៃខុសបច្ចេកទេស ការចតលើចិញ្ចើមថ្នលខុសសណ្តាប់ធ្នាប់
៣ ពេលវេលា- ត្រូវកំណត់ម៉ោងឲ្យបានច្បាស់ដែលរថយន្តធំៗធ្វើដំណើរ និង រៀបចំបង្កើតគណៈកម្មការថ្មីមួយសំរាប់ត្រួតពិនិត្យ អង្កេត តាមដានរាល់សកម្មភាពជាក់ស្តែង ហើយគំរោងនេះនឹងចាប់ផ្តើមអនុវត្តន៏តែម្តងក្នុងរាជធានីភ្នំពេញនៅដើមខែមេសានេះ ៕ សុខ ខេមរា
...