សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍លើកឡើងពីសារហ្វេសប៊ុកបុរសពិការម្នាក់សរសេរមក គឺជាការចូលរួមក្នុងន័យលើកតម្កើង និងចែករំលែកក្តីស្រឡាញ់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍លើកឡើងពីសារហ្វេសប៊ុកបុរសពិការម្នាក់សរសេរមក គឺជាការចូលរួមក្នុងន័យលើកតម្កើង និងចែករំលែកក្តីស្រឡាញ់​ ដោយសម្តេចថ្លែងថាៈ​ កាលពីយប់កន្លងទៅ ខ្ញុំបានអានសារដែលក្មួយពិការម្នាក់តែងតែសរសេរមកខ្ញុំរៀងរាល់ពេលតាម Facebook។ សារដែលក្មួយពិការសរសេរមក គឺជាការចូលរួមក្នុងន័យលើកតម្កើង និងចែករំលែកក្តីស្រឡាញ់។ ខ្ញុំបានអោយក្រុមការងារចុះទៅពិនិត្យស្ថានភាពរស់នៅជាក់ស្តែង គឺឃើញថាក្មួយពិការតាំងពីកំណើត រស់នៅជាមួយប្រពន្ឋ និងកូន២នាក់ កូនស្រីអាយុ ១៤ ឆ្នាំ និងកូនប្រុសអាយុ ៤ឆ្នាំ។ ក្មួយប្រុសនៅផ្ទះមើលកូនតូច១ និងពេលខ្លះឆ្លៀតទៅសុំទាន និងគូសគំនូរលក់អោយភ្ញៀវទេសចរណ៌មុខវាំង រីឯប្រពន្ឋគឺដើររើសអេតចាយរកលុយមកបង់បន្ទប់ជួល១ខែ ២៥ដុល្លារ និងផ្គត់ផ្គង់អាហារនិងការរស់នៅប្រចាំថ្ងៃ។ ក្មួយប្រុស ទោះបីពិការតែរាងកាយពិតមែន តែក្មួយខិតខំគ្រប់អស់លទ្ឋភាពដើម្បីចិញ្ចឹមថែទាំអាយុជីវិតខ្លួនឯងផង និងដើម្បីកូនជាទីស្រឡាញ់បានចូលរៀនផង ។

ដោយសារការព្យាយាមនិងតាំងចិត្តរបស់ក្មួយ ខ្ញុំបានសម្រេចផ្តល់ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ នៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត ដើម្បីក្មួយមានឱកាសបានកសាងជីវភាពរស់នៅនិងដើម្បីអនាគតល្អជាមួយកូនប្រពន្ឋនៅទីនោះ។

ខ្ញុំសូមជូនពរក្មួយ និងគ្រួសារ ព្រមទាំងជនពិការទូទាំងប្រទេស សូមតស៊ូអំណត់ព្យាយាម។ ទោះបីយើងពិការរាងកាយពិតមែន តែអ្វីផ្សេងទៀតគឺមិនពិការឡើយ។ ហើយសូមបងប្អូនជនរួមជាតិ ជាពិសេសអ្នកដែលមានធនធានធូរធារ សូមចូលរួមចែករំលែកជួយដល់អ្នកទន់ខ្សោយ ដូចជាជនពិការជាដើម៕​ សុខ​ ខេមរា

image

image

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print