រន្ធត់ខ្លាំងណាស់​!! រថយន្ដSIENNAបុករះម៉ូតូ៣គ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ​ និងមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាក​ SIENNA មួយគ្រឿងបេីកបរដោយជនជាតិចិន​ ក្នុងល្បឿនយ៉ាងលឿន​ ហេីយបុករះម៉ូតូចំនួន៣គ្រឿងបណ្តាលឲ្យបុរសម្នាក់ស្លាប់និងមនុស្សមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាល​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច​ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃើញបុរសជនជាតិ៣នាក់បានបើករថយន្ដមួយគ្រឿងម៉ាក SIENNA​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI-5708 បើកបរក្នុងល្បឿនលឿន​ ទិសដៅពីត្បូងមកជើង ខណះពេលមកដល់ចណុចកើតហេតុក៏បានបត់បញ្ច្រាស់ផ្លូវ​ ហេីយបុករះម៉ូតូចំនួន៣គ្រឿងដែលកំពុងតែជិះតាមបណ្ដោយផ្លូវជាតិលេខ៣ បណ្ដោយឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៏​ និងមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ស្រាល ចំណែកកៃកុង​ និងអ្នកដំណេីរក្នុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានទាំង៣នាក់។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហេីយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាសវែងយករថយន្ដបង្កនិងម៉ូតូជនរងគ្រោះទាំង៣គ្រឿងយកទៅរក្សាទុកចរាចរណ៍ផ្លូវគោក​ នៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ​ ។ រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print