អំណោយស័ង្កសី របស់មេបញ្ជាការកងទ័ពជើងគោក បន្តផ្តល់សម្រាប់ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ដឹកនាំកម្លាំងអន្តរាគមន៍ ចុះជួយរុះរើធ្វើផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ជាបន្តបន្ទាប់ បណ្តាលអោយខូចខាតផ្ទះ និងសម្ភារមួយចំនួនរបស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលនូវទុក្ខលំបាកនេះ កងកម្លាំងរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយកសាងនិងជួសជុលឡើងវិញ។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ វរសេនាតូចថ្មើរជើងលេខ៥១៤ រួមជាមួយអំណោយរបស់ថ្នាក់ដឹកនាំ បន្ទាយមានជ័យ ស័ង្កសី មួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណជូនចំពោះឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត និងលោកស្រីដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង៕

       

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print