បុរសឈ្មោះ អៀង ម៉ាញ ទើបមកពីខេត្តស្រះកែវ ប្រទេសថៃ រត់ចេញពីកន្លែងធ្វើចត្តាឡីស័កក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, បើយោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យបានបញ្ជាក់អោយដឹងថា,បុរសឈ្មោះ អៀង ម៉ាញ ទើបមកពីខេត្តស្រះកែវ ប្រទេសថៃ រត់ចេញពីកន្លែងធ្វើចត្តាឡីស័កក្រុងប៉ោយប៉ែត ។ ដោយលើកឡើងថា, ហេតុអីក៏ខ្លាចស្លាប់សោះអញ្ចឹងលោកប្អូននេះឈ្មោះ អៀង ម៉ាញ ភេទប្រុសអាយុ១៩ឆ្នាំ មាន ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទើបមកពីខេត្តស្រះកែវ ប្រទេសថៃ ប្រមាណម៉ោង១១ កន្លះ ថ្ងៃត្រង់ ថ្ងៃទី១៦ ឧសភា ២០២១ បានរត់គេចខ្លួនចេញពី មណ្ឌលចត្តាឡីស័កនិមិត្ត ប្រហែលម៉ោង២កន្លះ រសៀល ថ្ងៃខែឆ្នាំដដែល ។ សូមកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស សមត្ថកិច្ចក្រុងប៉ោយប៉ែត មេត្តាជួយសហការ ដោយ អនុគ្រោះ ។

សូមជម្រាបជូនសាធារណជនបានជ្រាបថា បុរសម្នាក់នេះ បានរត់ចេញពីមណ្ឌលចត្តាឡីស័កនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃត្រង់ទី១៦ ខែឧសភា ឆ្នាំ២០២១។
បើបងប្អូនបានស្គាល់ ឬបានឃើញយុវជនម្នាក់នេះ សូមជួយរាយការណ៍មកសមត្ថកិច្ចផង ដើម្បីបញ្ចៀសការចម្លង បើសិនជាគេមានវិជ្ជមានជំងឺកូវីដ-១៩នោះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print