អ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ បានធ្វើការទំនាក់ទំនង និងបង្កឱ្យមានការប៉ះពាល់ដោលផ្ទាល់ និងប្រយោលមនុស្សជាច្រើននាក់ នៅជិត២០ទីតាំង នៅក្រុងសៀមរាប !

ចែករំលែក៖

ខេត្តសៀមរាប, ស្នងការនគរបាលខេត្ដសៀមរាប បានស្រាវជ្រាវរកឃើញទីតាំងដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ដែលរស់នៅខេត្ដប៉ៃលិន ធ្វើដំណើរមកខេត្តសៀមរាប ដើម្បីប្រកបរបរអាជីវកម្ម។ បុគ្គលរូបនោះបានធ្វើការទំនាក់ទំនង និងបង្កឱ្យមានការប៉ះពាល់ដោលផ្ទាល់ និងប្រយោលមនុស្សជាច្រើននាក់ នៅតាមទីតាំងអាជីវកម្មដ្ឋានជិត២០ទីតាំង នៅក្រុងសៀមរាប ដោយឆ្លងកាត់កន្លែកលក់កង់ឡាន និងផ្ទះសំណាក់ នៅក្នុងខេត្ដសៀមរាប ខណ:ដែលបុរសរូបនោះ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែឧសភានេះថា បុរសវិជ្ជមានឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force វិជ្ជមានថ្ងៃទី១៤-០៥-២០២១នៅខេត្តប៉ៃលិន ។ទីតាំងដែលបុរសនោះ បានឆ្លងកាត់មានចំនួន១៧ទីតាំង នៅតាមបណ្ដាស្រុកខ្លះ ក្នុងខេត្ដសៀមរាប ។ ទីតាំងទី១ ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ ម៉េង លាង នៅផ្សារកំពង់ក្តី ស្រុកជីក្រែង រយ:ពេលប្រហែល១៥នាទី។ ទីតាំងទី២៖ ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ ជា ពិសិដ្ឋ នៅផ្សារដំដែក ស្រុកសូទ្រនិគម រយ:ពេលប្រហែល១៥នាទី។ ទីតាំងទី៣៖ ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ លី រិន នៅកែងស្តុបចុងកៅស៊ូ ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។ ទីតាំងទី៤៖ ចូលស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុងអង្គរ នៅចំហៀងខាងលិចធនាគារABA ផ្សារលើ ក្រុងសៀមរាប ។ ទីតាំងទី៥៖ ចូលទៅហូបស៊ុប នៅជិតផ្ទះសំណាក់ រួចក៏ត្រឡប់ចូលមកស្នាក់នៅផ្ទះសំណាក់វិញ។ទី៦៖ ព្រឹកចូលញ៉ាំអាហារពេលព្រឹកនៅហាងបាយមួយកន្លែង នៅជាប់គ្នានឹងដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួក ខេត្តសៀមរាប។ទីតាំងទី៧៖ ចូលទៅដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ឆេង ប៊ុនថឹង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប រយ:ពេលប្រហែល១៥នាទី។ ទីតាំងទី៨៖ ចូលទៅដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួករយ:ពេលប្រហែល១៥នាទី។ ទីតាំងទី៩៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គីម ម៉េង នៅផ្លូវក្រវ៉ាត់ក្រុង ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។ -ទីតាំងទី១០៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គឹម ជឿន នៅផ្លូវក្រវ៉ាត់ក្រុង ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។ -ទីតាំងទី១១៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ អ៊ុក សុខា នៅផ្លូវ៣០ម៉ែត្រ ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។ -ទីតាំងទី១២៖ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ណារ៉ា នៅផ្សារក្រោម ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។ -ទីតាំងទី១៣៖ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារ៉ាត់ នៅស្តុបចុងកៅស៊ូ ក្រុងសៀមរាប ចូលយកលុយមួយភ្លែត។ -ទីតាំងទី១៥៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លី ប៊ុនឃាង នៅម្តុំស្តុបចុងកៅស៊ូ រយ:ពេលប្រហែល៣០នាទី។ -ទីតាំងទី១៦៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារិន ម្តុំផ្សារស្វាយធំ ស្រុកប្រាសាទបាគង រយ:ពេលប្រហែល១៥នាទី។ -ទីតាំងទី១៧៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ជាង រ៉ាត់ នៅផ្សារស្វាយលើ ស្រុកស្វាយលើ រយ:ពេលប្រហែល០៥នាទី។ រួចបន្តដំណើរទៅខេត្តព្រះវិហារតែម្តង។
របាយការណ៍បានបញ្ជាក់ថា ទីតាំងដែលមានការពាក់ព័ន្ធច្រើនជាមួយអ្នកវិជ្ជមាន រួមមាន ទី១-ផ្ទះសំណាក់ វ៉ៃ ហុងអង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ២-កន្លែលក់ស៊ុប នៅក្បែរផ្ទះសំណាក់(លក់តាមចិញ្ចើមថ្នល់ ក្រោមផ្លាកប៉ាណូ)។ ៣-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លិ រិន ម្តុំស្តុបចុងកៅស៊ូ ។៤-ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លី ប៊ុនឃាង ម្តុំចុងកៅស៊ូ(ជួបរយៈពេល៣០នាទី)។ និង-កន្លែងលក់បាយ នៅម្តុំផ្សារពួក ស្រុកពួកខេត្ដសៀមរាប(ជាប់កន្លែងលក់សំបកកង់រថយន្ត ធា សាំងហុក ៕

...

ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print