ខេត្តពោធិ៍សាត់ ៖ បើយោងតាមការចេញសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តពោធិ៍ បានបញ្ជាក់អោយដឹងថា, មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ម្សិលមុិញនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៧នាក់ (ស្រី០២នាក់) មកពីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា, គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៥៩នាក់ (ស្រី២៩នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់) មរណៈភាព ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥១ករណី (ស្រី២៥នាក់)។
សូមបងប្អូន អនុវត្តតាមវិធានសុខាភិបាល សម្អាតអនាម័យ លាងដៃនឹងសាប៊ូ អាល់កុល ជែល រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស មិនចាំបាច់កុំចេញពីផ្ទះ និងប្រកាន់អោយបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ៕
ដោយ, សិលា