រដ្ឋបាលក្រុងស្វាយរៀងទទួលគ្រឿងឧបភោគបរិភោគ ម៉ាស់និងសម្ភារពីមន្ទីរកិច្ចការនារីខេត្តស្វាយរៀងនិងសប្បុរសជនក្នុងយុទ្ធនាការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀងបានទទួលគ្រឿងឧបភោគបរិភោគ ម៉ាស់និងសម្ភារផ្សេងៗពីមន្ទីរកិច្ចការនារីខេត្តស្វាយរៀងនិងសប្បុរសជននៅក្នុងយុទ្ធនាការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១។

លោក ណុប ចំរេីន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណ ចំពោះលោកស្រី ទុំ សារានី ប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង និងសហការី ដែលបានចូលរួមចំណែកក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងក្រុងស្វាយរៀង ដោយលោកស្រីបានចូលផ្តលជាអំណោយរួមមានអង្ករ ២៥០គីឡូក្រាម កន្ទេល៥ និងកន្សែង៥។
ចំណែកសប្បុរសជនឈ្មោះកុល មួន និងលោកស្រីជាភរិយា បានឧបត្ថម្ភ
សម្ភារ និងថវិការួមមានម៉ាស់ចំនួន ២.៥០០ម៉ាស់ អាល់កុល៣០លីត្រ ទឹកបរិសុទ្ធ៥កេស និងថវិកាចំនួន៤០ម៉ឺនរៀល។

លោកអភិបាលក្រុងបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននេះ រដ្ឋបាលក្រុងនឹងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលក្រុងស្វាយរៀងបាន បន្ថែមថា ដើម្បីយកឈ្នះកូវីដ-១៩ សូមអស់លោកលោកស្រីបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ ៣ការពារ ៣កុំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានខ្ជាប់ខ្ជួនបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print