អបអរសាទរ​! លោកតាម្នាក់ វ័យ​៩២ឆ្នាំ​ ដែលឆ្លងកូវីដ-១៩ ហើយកូនប្រុសលុតជង្គង់ក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលជំងឺទេ? ឥឡូវ​លោកតាបានជាសះស្បើយហើយ

ចែករំលែក៖

ភ្នំពេញ៖ លោកតាម្នាក់​ ដែល​មានវ័យ៩២ឆ្នាំ ហេីយ​បានឆ្លងជំងឺកូវីដ-១៩ ខណៈ​ដែល​ក្រុមគ្រូពេទ្យចុះយកទៅព្យាបាល ពេលនោះ​កូនប្រុសលោកតា​ បានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតលោកតាយ៉ាងខ្លាំង​ និងកំពុងតាមដានមេីលថាគាត់អាចព្យាបាលជាឬអត់នោះ។ ប៉ុន្តែ​ ពេល​នេះលោកតាបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។

គួរជម្រាបថា​ បេីយោងតាមម្ចាស់គណនីហ្វេសប៊ុក Khorn Sereysamkhann បានបង្ហោះតាមបណ្ដាញសង្គមឲ្យដឹងថា “ទួតបាន​ត្រឡប់​ទៅផ្ទះវិញហេីយ​ អរគុណ​អ្នកទាំងអស់គ្នា​សម្រាប់ការជូនពរនឹងការ​ផ្តល់​កម្លាំង​ចិត្ត❤️️🙏”។

គួររម្លឹកថា​ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ​ លោកតា​ វ័យ​៩២ឆ្នាំរូបនេះ​ បានឆ្លងជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល ហើយមុនចេញដំណើរកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនជាច្រើនផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print