ខេត្តត្បូងឃ្មុំឆ្នាំនេះ! កសិករដាំទុរេន​ ទទួលបានផលច្រើនជាងឆ្នាំមុន,​ ខណៈ​ទីផ្សារល្អ​ ទោះជួបវិបត្តិកូវីដ-១៩​ ក៏ដោយ​

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ បើ​តាមការលើកឡើងរបស់​លោក សុខ ឡេង វ័យ ៦០ឆ្នាំ​ ដែលជាកសិករដាំទុរេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននិយាយថា​នៅខេត្តត្បូងឃ្មុំឆ្នាំនេះ កសិករដាំទុរេន​ ទទួលបានផលល្អ ជាងឆ្នាំមុន​។ នេះ​បើ​យោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មាន​ បានចុះផ្សាយ​ នាពេលថ្មីៗនេះ​។

លោក សុខ ឡេង បន្តថា​ រយៈពេលជាង ២០ឆ្នាំមកហើយ​ ដែល​គាត់​ប្រកបរបរ​ដាំទុរេននេះ ជាក់ស្ដែង​ក្នុងឆ្នាំនេះ ទុរេនចំនួន ២០០ដើម លើផ្ទៃដី ២០ហិកតា របស់លោកបានផលពី ៧០ ទៅ ១០០តោន ដោយភាគច្រើនជាទុរេនម៉ានថង។​

កសិកររូបនេះ បន្ថែម​ទៀត​ថា​ លោកបានដាំទុរេន ចំនួន៣ប្រភេទ គឺ ម៉ានថង, វី៦ និងមូសាំងឃីង។ ស្ថិតនៅចម្ការទុរេន ក្នុងភូមិក្រសាំង ឃុំអូជ្រៅ លោក សុខឡេង បានរៀបរាប់ថា ទុរេនចំនួន ៣ប្រភេទនេះ គឺទុរេនម៉ានថង មានផលច្រើនជាងគេ។ « ពូជម៉ានថង ខ្ញុំដាំយូរហើយ ។ ពូជសាំងឃីង ខ្ញុំទើបដាំបាន ៣ឆ្នាំ មិនទាន់បានផលទេ។ ប៉ុន្តែជាទូទៅ ម៉ានថងល្អជាងគេ ពូជវី៦ និងមូសាំងឃីង ផ្លែតូចៗទេ។ ការលក់ហ្នឹងខ្ញុំបោះឱ្យគេលក់ខ្លះ ឱ្យកូនលក់ខ្លះ»។

លោក សុខ​ ឡេង បញ្ជាក់​ទៀត​ថា​ ក្នុងឆ្នាំនេះទៀតទុរេនរបស់គាត់​ កើនផលច្រើនជាងឆ្នាំមុន រហូតដល់ជិតពាក់កណ្ដាល ព្រោះមានទុរេនជាង ១០០ដើមទៀត អាចប្រមូលផលបាន។

ទោះបីជាឆ្នាំនេះទិន្នផលទុរេន កើនស្របពេលមានការរាលដាលនៃជំងឺកូវីដ-១៩ក្ដី ប៉ុន្តែម្ចាស់ចម្ការរូបនេះ អះអាងថា ទុរេនរបស់លោក នៅតែមានទីផ្សារល្អ។ ឆ្នាំនេះ លោក លក់ទុរេនបានតម្លៃដូចឆ្នាំមុនដែរ គឺតម្លៃបោះដុំ ១៥ ០០០ រៀលក្នុងមួយគីឡូ៕ដោយ​៖សហការី​

...

ប្រភព​ពី​៖ក្រសួង​ព័ត៌មាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print