ពិភពលោករង់ចាំជំនួបកំពូលរវាងអាមរិកនិងកូរ៉េខាងជើងលើកដំបូងក្រោមការដឹកនាំរបស់លោកបៃឌិន

ចែករំលែក៖

ខុសពីការប្រកាសកាលពីខែមីនាឆ្នាំ២០២១ គឺលោកបៃឌិនមិនមានគោលបំណង ជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុននោះឡើយ ។ ប៉ុន្តែនៅថ្ងៃទី ២១ខែឧសភា ប្រធានាធិបតីបៃឌិន បានប្រកាសថា បានត្រៀមលក្ខណៈសម្រាប់ជួបពិភាក្សាជាមួយគីម ជុងអ៊ុន ក្នុងពេលសមស្របណាមួយ។
នៅព្រឹកថ្ងៃទី២២ខែឧសភា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និឹងកូរ៉េខាងត្បូងជាលើកដំបូង ហើយបញ្ហាកូរ៉េខាងជើងគឺជាប្រធានបទសំខាន់នៅក្នុងកិច្ចពិភាក្សា។ ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងពីលក្ខណៈមួយចំនួនដើម្បីជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ។
ក្រោយជំនួបពិភាក្សា ប្រធានាធិបតីបៃឌិន និងប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា ការជំរុញកូរ៉េខាងជើងឱ្យវិលត្រឡប់ចូលតុពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ គឺជាគោលដៅរួមរបស់អាមេរិក និងកូរ៉េខាងត្បូង ។
កាលពីរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ រយៈពេល៤ឆ្នាំ គឺមានជំនួបពិភាក្សា ជាមួយកូរ៉េខាងជើងដល់ទៅ៣លើក គឺលើកទីមួយនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ។ ជំនួបលើកទីពីរនៅទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ និងលើកទីបី នៅព្រំដែនប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០១៩ ៕

...

រូបភាព៖ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print