ដឹកពងទា​ឡេីងពេញរថយន្ត ទៅបុកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជេីង​ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តនីសាន់ដឹកពងទាឡេីងពេញរថយន្ត​ ហេីយមិនប្រយ័ត្នក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាង​រងការខូចខាតយ៉ាងដំណំ​ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសឡេីយ​ ។

​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ថ្ងៃសៅរ៍​ ទី២២​ ខែឧសភា​ ឆ្នាំ​២០២១​ ត្រង់ចំណុចស្ដុបកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ តាមបណ្ដោយផ្លូវ២៨៩​ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ នីសាន់​ FRONTIER ១បាំងកន្លះ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​ 2AE-1712 បេីកបរដោយបុរសម្នាក់បានដឹកពងទាពេញរថយន្ត​ ហេីយធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៨៩​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​បណ្ដាលឲ្យបាក់អស់មួយកង់​ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជេីងម្ខាងចាក់ពងទាចោលពេញផ្លូវ​ ។ ទោះជាយ៉ាងណាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។

​ ក្រោយកេីតហេតុ​ ម្ចាស់រថយន្តបង្កបានទាក់ទងទៅសាច់ញាតិឲ្យមកជួយដឹកពងទាយកទៅឲ្យម៉ូយធម្មតា និងប្រគល់រថយន្តឲ្យទៅសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោល​ រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print