ភ្នំពេញ, សូមបងប្អូនជនរួមជាតិ មេត្តាចូលរួមអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស លាងដៃដោខយសាប៊ូ និងអាកុល, ជែល ខណ:នៅក្នុងរយៈពេល ៣ សប្ដាហ៍កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ចូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩! ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,បានលើកឡើងថា, នៅក្នុងរយៈពេល ៣ សប្ដាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នក #ដឹកជញ្ចូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុន #ដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លង #ជំងឺកូវីដ១៩!
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូនអាហារ ទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងរាជធានីភ្នំពេញ សូមពង្រឹងវិធានការសុវត្ថិភាព ដល់បុគ្គលិករបស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩!
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមបងប្អូនប្រជាពលរដ្ឋ #ពាក់ម៉ាស់ #រក្សាគម្លាត ពេលទទួល កញ្ចប់អឺវ៉ាន់ ឬកញ្ចប់អាហារ បន្ទាប់មកសូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាព!
ដោយ, សិលា