គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ ប្រហុកចិញ្រ្ចាំក្រសាំងផ្ទាប់ជាមួយអន្លក់ស្រស់ៗឆ្ងាញ់អស់ទាស់ 🍴👍

ចែករំលែក៖

ភ្នំពេញ , គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ ប្រហុកចិញ្រ្ចាំក្រសាំងផ្ទាប់ជាមួយអន្លក់ស្រស់ៗឆ្ងាញ់អស់ទាស់ 🍴👍 ដូច្នេះសុភាពនារីទាំងឡាយដែលជាមេផ្ទះ ប្រាកដជាចង់ចេះ នូវវិធីធ្វើប្រហុកចិញ្ច្រាំដ៏ឆ្ងាញ់មួយនេះ ! វិធីធ្វើប្រហុកចិញ្រ្ចាំក្រសាំង គឺងាយៗទេ សូមរៀនតាមវិធីខាងក្រោម ;

គ្រឿងផ្សំ៖
-ប្រហុកសាច់(លាងទឹកឲ្យស្អាត) ២ស្លាបព្រាបាយ
-ក្រសាំង(ឆ្គៀរយកសាច់) ១-២ផ្ល
-គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិត, ខ្ទឹមស ២កំពឹស,ម្ទេស ដាក់តាមចំណូលចិត្ត,ស្លឹកជីរនាងវង
-ស្ករស ១ស្លាបព្រាកាហ្វេ
-ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ
-បន្លែអន្លក់មាន ត្រសក់ ត្រកួន សណ្តែកកួរ ស្ពៃក្តោប ពពាយ ត្រប់…ឬតាមចំណូលចិត្ត។
វិធីធ្វើ៖
១.យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង ម្ទេស ខ្ទឹមស និងគល់ស្លឹកគ្រៃចូលចិញ្ច្រាំចូលគ្នាឲ្យសព្វល្អ
២.បន្ទាប់មកដាក់ស្ករស ម្សៅស៊ុប និងស្លឹកជីរនាងវងចូលចិញ្ច្រាំឲ្យសព្វចូលជាតិរហូតដល់ម៉ត់ល្អ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច
៣.លាងបន្លែរៀបចំដាក់ចាន ដួសប្រហុកចិញ្រ្ចាំដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕

...

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print