ភ្នំពេញ, បើយោងតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣៦២,១០១នាក់។ (គិតចាប់ពីថ្ងៃទី១០ខែ កុម្ភៈ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា, កម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ២៣,៦២% ហេីយ បេីធៀបទៅនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ។ ដោយឡែករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង បានជម្រាបជូន លោក លោកស្រី ជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត ស្តីពី
ការពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ-១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់ ៕
...
ដោយ, សិលា