ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន​ ២៨៤គ្រួសារ​ និងសមាជិកក្រុមការងារគណៈបក្សចំនួន​ ៣៣គ្រួសារ​ ទទួលអំណោយឧបត្ថម្ភពីលោកឧត្តមសេនីយ៍ឯក ស​ ថេត

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោងតាមប្រភពព័ត៍មានផ្លូវការនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង​និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា​ ប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន​ ២៨៤គ្រួសារ​ និងសមាជិកក្រុមការងារគណ:បក្សចំនួន​ ៣៣គ្រួសារ​ ទទួលអំណោយឧបត្ថម្ភពីលោក ស​ ថេត​ ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា​ ចុះជួយសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ។

ដោយមានការយកចិត្តទុកដាក់​ និងឃេីញពីការខ្វះខាតជាក់ស្តែងរបស់ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ ក្នុងដំណាក់កាលកំពុងឆ្លងរាលដាលវីរុសកូវីដ១៩​ លោក​​ ស​ ថេត​ ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា​ ចុះជួយសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ បានចាត់តាំងឲ្យប្រធាន​ អនុប្រធាន​ ក្រុមការងារភូមិទាំង១១​ នៃសង្កាត់បឹងទំពុន១​ ចាត់ចែងរៀបចំជាអំណោយមួយចំនួនដេីម្បីផ្តល់ជូនដល់ប្រជាពលដ្ឋក្រីក្រខ្វះខាតជីវភាព​ចំនួន​ ២៨៤គ្រួសារ​ និងក្រុមការងារបក្សចំនួន​ ៣៣​គ្រួសារ​ សរុបចំនួន​ ៣១៧គ្រួសារ។

ចំណែក​អំណោយឧបត្ថម្ភនេះ​ ក្នុង​មួយគ្រួសារទទួលបានអង្ករមួយការ៉ុង​ ចំនួន​២៥គីឡូ​ មី២កេស​ ទឹកបរិសុទ្ធ២កេស​ ត្រីខ​ ២យួរ​ ទឹកត្រី១យួ​រ​ និងទឹកសុីអុីវ១យួរផងដែរ។

​ជាមួយនោះដែរក្រុមការងារក៏បានពាំនាំយកការសួរសុខទុក្ខ​ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណៈប្រជាជនកម្ពុជា​ ជូនដល់ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន១​ ផងដែរ​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print