ភ្នំពេញ, “កូនសម្លាញ់មាសម្ដាយអើយ… កូនពិតជាលំបាកណាស់ហើយ ពេលឆ្លងមេរោគកូវីដ១៩!! ឲ្យម្ដាយសុំទោសផងណា៎… កូនមិនទាន់ចេះនិយាយ ម្ដាយមិនដឹងថាកូនមិនស្រួលត្រង់ណាទេ!!!… តោះ… ឡានមកយកយើងទៅពេទ្យហើយ! កូនម្ដាយឆ្លាតកុំយំអីណា!!! កូនហ្នឹងឆាប់ជា…”។ នេះជាការលើកឡើងរបស់អង្គភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លើ page ផ្លូវការរបស់ខ្លួននៅមុននេះបន្តិច។
អង្គភាព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ! បើស្រលាញ់គ្រួសារ សូមប្រុងប្រយ័ត្ន ចំពោះការដើរហើររបស់អ្នក!
សូមបញ្ជាក់ថា, យើងអាចភ្លេចកូវីដ-១៩ បាន ប៉ុន្តែ covid-19 មិនអាចភ្លេចយើងបានឡើយ។ សាហាវបំផុត! សូម្បីតែក្មេងមិនទាន់ដឹងក្តី ក៏រោគដ៏ចង្រៃមួយនេះ បានឆ្លងមកលើគាត់ គួរអោយអាណិតបំផុត៕
...
ដោយ, សុខ ខេមរា