ប្រជាពលរដ្ឋចំនួ​ន​ ​៦​គ្រួសារ​ទៀត​ ដែល​កំពុង​ជាប់ធ្វើ​ចត្តាឡី​ស័ក​ ទទួលបានអំណោយពីក្រុមការងារ​ស្ត្រី​ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារ​ស្ត្រី​ នៃមូលដ្ឋានខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​​លោក​ស្រី ហេង សុខ​គង់ ភរិយាលោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ដូនពេញ និងលោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌដូនពេញ នៅរសៀល​ថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២១នេះ​ បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌សម្តេច​តេ​ជោ ហ៊ុន សែន និងសម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ដល់​ប្រជាពលរដ្ឋ​កំពង់​ធ្វើច​ត្តា​ឡី​ស័ក មាន​ចំនួន៦​គ្រួសារ​ទៀត​​រស់នៅក្នុង​សង្កាត់ផ្សារកណ្តាល​១​ ខណ្ឌដូនពេញ ។​

នាឱកាសនោះ​ លោកស្រី​ ហេង សុខ​គង់ ភរិយាលោក​អភិបាល​ខណ្ឌដូនពេញ ​និង​លោកស្រី នូ ថាវ​រី អភិបាលរង​ខណ្ឌ ក៏បាន​ណែនាំ​ផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ និង៣ការពារ ដោយហេតុថា យើងមិនបានដឹង​នរណាម្នាក់មានជំងឺកូវីដ-១៩ នោះទេ។

ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា​ ដើម្បីកាត់ផ្តាច់ឲ្យ​បាននូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​ឲ្យ​បានជោគជ័យ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print